t_id
int64 1
3.77k
| t_cat_id
int64 1
18
| t_main_kh
stringlengths 1
48
| t_main_en
stringlengths 2
78
⌀ | t_main_fr
stringlengths 4
78
⌀ | t_isimg
int64 0
1
| t_desc
stringlengths 13
3.51k
| t_lookup
float64 1
3.76k
⌀ | t_active
int64 1
1
| created_at
stringclasses 1
value | updated_at
stringclasses 1
value |
---|---|---|---|---|---|---|---|---|---|---|
901 | 5 | អនុមានរួម | induction | induction (f.)
| 0 | វីធីនៃការពិចារណា ដែលទាញសេចក្ដីសន្និដ្ឋានចេញពីសច្ចភាព ឬ ករណីដោយឡែកៗទៅរកសច្ចភាពសាកល ឬ ការធ្វើទូទៅនីយកម្មលើមូលដ្ឋាននៃសច្ចភាពឬក៏ករណីដោយឡែកៗមួយចំនួនផ្អែកលើតក្កសាស្ត្រ។ សេចក្ដីសន្និដ្ឋានរបស់អនុមានរួមជាទូទៅមានសភាពប្រហែលជាជាងសភាពពិតដាច់ខាត។ ឧទាហរណ៍ ៖ ១ ៖ - ដែកចម្លងអគ្គិសនី ទង់ដែងចម្លងអគ្គិសនី ប្រាក់ចម្លងអគ្គិសនី។ - ដែក ទង់ដែង ប្រាក់ ជាលោហៈ។ ដូច្នេះលោហៈទាំងអស់ចម្លងអគ្គិសនី។ ឧទាហរណ៍ ៖ ទី២ ៖ - ជនជាតិព្នងមានជំនឿលើព្រលឹងដូនតា ជនជាតិកួយមានជំនឿលើព្រលឹងដូនតា ជនជាតិគ្រឹងមានជំនឿលើព្រលឹងដូនតា។ -ជនជាតិកួយ ជនជាតិព្នង ជនជាតិគ្រឹង...ជាជនជាតិដើម។ ដូច្នេះជនជាតិដើមទាំងអស់មានជំនឿលើព្រលឹងដូនតា។ (ពាក្យនេះ គេប្រើនៅក្នុងតក្កវិជ្ជា) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
902 | 5 | អន្តរកម្មនិយម | interactionism | interactionnisme (m.) | 0 | ទស្សនៈរបស់ពួកទ្វិកនិយមដែលអះអាងថា ថ្វីបើចិត្ត និងកាយជាសារធាតុពីរដាច់ដោយឡែកពីគ្នាក៏ដោយក៏វាជះឥទ្ធិពលលើគ្នាទៅវិញទៅមកតាមទំនាក់ទំនងហេតុផល។ ចិត្តនិងកាយជាធាតុពីរឯករាជ្យពីគ្នា ប៉ុន្តែនៅក្នុងជីវិតទាំងមូលកាយនិងចិត្តមានអន្តរកម្មជាមួយគ្នា។ (ពាក្យនេះ គេប្រើនៅក្នុងបរិបទអស្តិរូបវិជ្ជា និងទស្សនវិជ្ជាអំពីចិត្ត) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
903 | 5 | អន្តរាយ | harm | mal (m.) | 0 | បញ្ញត្តិស្មុគស្មាញដែលករណីសំខាន់របស់វារួមមានរបួសស្នាមធ្ងន់ខាងរាងកាយ ផ្លូវចិត្ត ឬ ការខូចខាតផលប្រយោជន៍សំខាន់និងស្របច្បាប់របស់នរណាម្នាក់។ អន្តរាយមានន័យបង្កប់មួយចំនួននៅក្នុងទង្វើរបស់មនុស្ស ដូច្នេះក្នុងករណី ដែលមនុស្សម្នាក់ធ្វើឱ្យឈឺចាប់ខ្លួនឯងរយៈពេលខ្លី ឧទាហរណ៍ ៖ ការជំពប់ជើង មិនមែនជាអន្តរាយឡើយ។ -គោលការណ៍ ហេតុផលមួយក្នុងចំណោមហេតុផលចម្បងៗដែលអាចទទួលយកបានចំពោះការទប់ស្កាត់ខាងផ្លូវច្បាប់ និងតាមសីលធម៌ គឺជាការបង្ការមិនឱ្យមានអន្តរាយដល់ អ្នកដទៃនោះ វានៅតែសំខាន់ចំពោះការកំណត់ព្រំដែននៃបញ្ញត្តិនេះ។ ករណីមួយចំនួននៅមានការខ្វែងគំនិតគ្នាចំពោះការចាត់ទុកថា តើវាស្ថិតនៅក្នុងប្រភេទនៃអន្តរាយដែរឬទេ រួមមានការបង្កឱ្យមានអផាសុកភាព ការជេរ ការឆាឆៅ និងការប្រមាថ។ ឧទាហរណ៍ ៖ ការបើកបរលឿនអាចបង្កអន្តរាយដល់អ្នកដទៃ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
904 | 5 | អទេវនិយម | atheism | athéisme (m.) | 0 | លទ្ធិឬជំនឿដែលបដិសេធអត្ថិភាពរបស់អាទិទេព។ ពួកអទេវនិយម ដូចជា នីតឆេ (Nietzsche) និង កាល់ ម៉ាក្ស (Karl Marx) ជឿថា អាទិទេពដែល ពួកទេវនិយមចាត់ទុកថា ជាតួអង្គជាក់ស្ដែងមួយនោះ គឺមិនមានអត្ថិភាពទេ ប៉ុន្តែ វាគ្រាន់តែជាការបង្កើត ឡើងពីគំនិតរបស់មនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនានារបស់ខ្លួនប៉ុណ្ណោះ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
905 | 5 | អព្ភន្តរញ្ញាណ | intuition | intuition (f.) | 0 | លទ្ធភាពនៃការយល់ដឹងឬដឹងអ្វីមួយភ្លាមៗដោយមិនចាំបាច់ឆ្លងកាត់ការគិត ការពិចារណាឬការពិសោធ។ ឧទាហរណ៍ ៖ ការយល់ដឹងពីសោភណភាពនៃអ្វីមួយរបស់នរណាម្នាក់ ដោយអព្ភន្តរញ្ញាណ ឬឃើញភ្លាមស្រឡាញ់ភ្លែតគឺជាការស្រឡាញ់បែបអព្ភន្តរញ្ញាណ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
906 | 5 | អព្ភន្តរញ្ញាណនិយម | intuitionism | intuitionnisme (m.) | 0 | តាមន័យទស្សនវិជ្ជា ៖ លទ្ធិមួយដែលអះអាងថាពុទ្ធិពិតគឺ ពុទ្ធិដែលកើតពីអព្ភន្តរញ្ញាណ។ ឧទាហរណ៍ ៖ ពួកអព្ភន្តរញ្ញាណនិយមជាក្រុមដែលយល់ថា ពុទ្ធិដែលកើតពីអារម្មណ៍គឺជាការណ៍ពិត។ តាមន័យសីលវិជ្ជា ៖ លទ្ធិមួយដែលអះអាងថា ពុទ្ធិស្ដីពីកុសលឬកាតព្វកិច្ច និង គោលការណ៍នានាដែលគ្រប់គ្រងពួកវាគេអាចយល់ដឹងតាមរយៈអព្ភន្តរញ្ញាណ។ ឧទាហរណ៍ ៖ អ្នកអព្ភន្តរញ្ញាណនិយមជាក្រុមដែលយល់ថា អំពើកុសលឬកាតព្វកិច្ចមនុស្សម្នាក់ៗយល់ដឹង បានតាមរយៈអព្ភន្តរញ្ញាណរៀងៗខ្លួន។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
907 | 5 | អភិប្រាយវិជ្ជា | hermeneutics | herméneutiques (f.) | 0 | ការសិក្សាអំពីទ្រឹស្ដី និង វិធីសាស្ត្រ ដែលនិយាយពីការបកស្រាយ និងការយល់ដឹងអំពីអត្ថបទ។ អភិប្រាយវិជ្ជាចែកចេញជាពីរ គឺទីមួយជាវិទ្យាសាស្ត្រ និងវិធីសាស្ត្រស្ដីពីការបកស្រាយបែបវិទ្យាសាស្ត្រនូវអត្ថបទនានាតាមរយៈសំណេរជាពិសេសគម្ពីរសាសនា គតិបណ្ឌិតនៅក្នុងអក្សរសាស្រ្ត អត្ថបទទស្សនវិជ្ជា ជាដើម។ ទីពីរ ជាទេវវិជ្ជាស្ដីពីបញ្ញត្តិសាសនាដែលជាមែកធាងនៃទេវវិជ្ជា ហើយដែលទាក់ទងនឹងការពន្យល់ ឬការបកស្រាយតាមរយៈពាក្យសម្ដីនូវបញ្ញត្តិ ទ្រឹស្ដី និងគោលការណ៍ខាងសាសនា និងទស្សនវិជ្ជា។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
908 | 5 | អវិជ្ជា | avijjā/ignorance | avijjā/ignorance (f.)
| 0 | ក្នុងន័យទូទៅ អវិជ្ជាមានន័យថាការមិនដឹងច្បាស់ សេចក្ដីល្ងង់ មោហៈ។ នៅក្នុងព្រះពុទ្ធសាសនា អវិជ្ជា (avijja) មានន័យថាការមិនដឹង ឬមិនយល់ពីធម្មជាតិពិតនៃជីវិតរបស់យើងនិង/ឬធម្មជាតិពិតរបស់វត្ថុ។ អវិជ្ជានៅក្នុងទ្រឹស្ដីបដិច្ចសមុប្បាទ (Dependent Origination) គឺអវិជ្ជាអំពីអរិយសច្ច ទាំង៤ មានន័យថា ១-មិនយល់ពីសេចក្ដីទុក្ខ (ទុក្ខអរិយសច្ច) , ២-មិនយល់ពីប្រភពនៃទុក្ខ (ទុក្ខសមុទយអរិយសច្ច) , ៣- មិនយល់ពីសេចក្ដីរំលត់ទុក្ខ (ទុក្ខនិរោធអរិយសច្ច) និង ៤-មិនយល់ពីមាគ៌ាដែលដឹកនាំទៅរកការរំលត់ទុក្ខ (មគ្គអរិយសច្ច) ។ អវិជ្ជានេះ នាំឱ្យមនុស្សធ្វើអំពើអកុសល ឬ អំពើបាបជាច្រើនរាប់មិនអស់។ ហេតុនេះ ការយល់ដឹង ពីអរិយសច្ចទាំង៤ពិតជាមានសារៈសំខាន់ក្រៃលែង។ ដោយសារតែមនុស្សម្នាក់ៗខកខានមិនបានយល់ពីអរិយសច្ចទាំង៤នេះហើយ ទើបបានជាពួកគេត្រូវវិលវល់នៅក្នុងគំនិតជាប់ជំពាក់មិនចេះចប់ និងវិលវល់ក្នុងវដ្ដសង្សារ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
909 | 5 | អសារនិយម | nihilism | nihilisme (m.)
| 0 | ១-ទស្សនៈដែលយល់ថាជំនឿ និងតម្លៃជាប្រពៃណីគ្មានហេតុផល និងថាអត្ថិភាពគ្មានន័យ និងគ្មានប្រយោជន៍។ ២-ទស្សនៈដែលបដិសេធនូវមូលដ្ឋានសត្យានុម័តិនានានៃសច្ចភាពជាពិសេសសច្ចភាពខាងសីលធម៌។ ៣-ទស្សនៈដែលជឿថាគ្រប់អង្គការសាសនានិងនយោបាយអាក្រក់ណាស់ ឬជាប្រព័ន្ធគំនិតមួយដែលថាគ្មានគោលការណ៍ ឬ ជំនឿណាដែលមានន័យ ឬអាចជាការណ៍ពិតបានទេ។ ឧទាហរណ៍ ៖ ពួកអសារនិយមខាងសីលធម៌ យល់ថាសីលធម៌គ្មានអត្ថិភាពពីធម្មជាតិទេ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
910 | 5 | អសុទ្ធចិត្ត | bad faith | mauvaise foi | 0 | លក្ខខណ្ឌមួយដែលមនុស្សម្នាក់បង្វែរការយល់ឃើញរបស់នរណាម្នាក់ទៀតចេញពីការណ៍ពិត ឬ អំណាចជ្រើសរើស និង ជម្រើសនានាក្នុងកម្រិតណាមួយដែលគេដឹងថាវាមាន។ លក្ខខណ្ឌនេះកត់សម្គាល់ដោយ ហ្សង់ ប៉ូល សាត្រ (Jean-Paul Sartre) ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
911 | 5 | អស្ដិទស្សនវិជ្ជា | metaphilosophy | métaphilosophie | 0 | ទស្សនវិជ្ជាដែលសិក្សាអំពីទស្សនវិជ្ជាខ្លួនឯង ពោលគឺសិក្សាពីធម្មជាតិ វិធី គោលបំណង ស្វ័យភាព សត្យានុម័តភាព និង សំណួររបស់ទស្សនវិជ្ជា ព្រមទាំងទំនាក់ទំនងរវាងទស្សនវិជ្ជា និងមុខវិជ្ជាដទៃទៀត។ អស្ដិទស្សនវិជ្ជាជាបច្ចេកសព្ទមួយបង្ហាញដោយទស្សនវិទូ ឡាសេរ៉ូវីត (Lazerowitz ១៩០៧-១៩៨៧) ជនជាតិប៉ូឡូញ សញ្ជាតិអាម៉េរិក។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
912 | 5 | អាជ្ញា | authority | autorité (f.) | 0 | សិទ្ធិអំណាច ដែលកាន់កាប់ដោយមនុស្សម្នាក់ ស្ថាប័នមួយ ឬ រដ្ឋមួយដើម្បីចេញបញ្ជាឱ្យគោរព។ សិទ្ធិនេះបញ្ជាក់ពីកាតព្វកិច្ចមួយ ដែលអ្នកនៅក្រោមបង្គាប់នៃអាជ្ញានេះ ត្រូវតែគោរពនិងអនុវត្តតាម។ អាជ្ញា គឺជាប្រភេទមួយនៃអំណាច ប៉ុន្តែអំណាចទាំងអស់មិនមែនសុទ្ធតែជាអាជ្ញាទេ។ ប្រភេទអំណាចមួយចំនួនគ្រាន់តែជាកម្លាំងបងិ្ខតបង្ខំ ហើយវាមិនមានធម្មានុរូបភាពទេ។ អាជ្ញាអាចគ្រប់គ្រងតែតំបន់ និង មនុស្សមួយចំនួនដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែមិនមែនគ្រប់គ្រងតំបន់ និងមនុស្សផ្សេងទៀតដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ខ្លួនទេ។ វិសាលភាព និងព្រំដែននៃអាជ្ញារបស់រដ្ឋទាមទារឱ្យមានការពន្យល់។ (ពាក្យនេះ គេប្រើក្នុងបរិបទទស្សនវិជ្ជានយោបាយ និងទស្សនវិជ្ជាអំពីច្បាប់) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
913 | 5 | អាជ្ញានិយម | authoritarianism | autoritarisme (m.)
| 0 | ទស្សនៈនយោបាយមួយ ដែលយល់ថាប្រជាពលរដ្ឋត្រូវតែគោរពអាជ្ញាធរជាដាច់ខាត ដោយមិនអនុញ្ញាតឱ្យសួរដេញដោលឡើយ។ ក្នុងការប្រតិបត្តិនៅក្នុងប្រព័ន្ធនយោបាយផ្ដាច់ការមួយរដ្ឋាភិបាលមានអំណាចឥតព្រំដែន និងខ្វះការបង្គាប់បញ្ជាត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។ អាជ្ញាធរអាចសម្រេចចិត្តដោយមិនចាំបាច់ពិគ្រោះយោបល់ ឬចរចាជាមួយអ្នកដែល ទទួលផលប៉ះពាល់ពីការអនុវត្តសេចក្ដីសម្រេចចិត្តនោះឡើយ។ សង្គមបែបនេះត្រូវបានគ្រប់គ្រងដោយមនុស្សម្នាក់ ឬ មនុស្សមួយក្រុមជាជាងដោយច្បាប់។ (ពាក្យនេះ គេប្រើក្នុងបរិបទទស្សនវិជ្ជានយោបាយ) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
914 | 5 | អាតូមនិយម | atomism | atomisme (m.)
| 0 | ១- ទ្រឹស្ដីបុរាណរបស់ដេម៉ូគ្រីត (Democrite/Democritus) អេពីគួ (Epicure/Epicurus) និងលុយក្រែស (Lucrèce/Lucretius) ដែលថាចុល្លភាគសុទ្ធល្អិតបំផុតមិនអាចបំបែកតទៅទៀតបាន និងមិនអាចបំផ្លាញបាន គឺជាសមាសភាព មូលដ្ឋាននៃចក្រវាលទាំងមូល។ ២- ទ្រឹស្ដីដែលថា ស្ថាប័ន តម្លៃ និងលំនាំសង្គម កើតឡើងពីអំពើនិងប្រយោជន៍របស់បុគ្គលម្នាក់ៗ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
915 | 5 | អាទិទេពនិយម | deism | déisme (m.) | 0 | មើលពាក្យ {vv1}អាទិទេពវិចារណញ្ញាណនិយម{vv2} | 916 | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
916 | 5 | អាទិទេពវិចារណញ្ញាណនិយម | deism | déisme (m.) | 0 | ជំនឿលើអត្ថិភាពរបស់អាទិទេពដោយផ្អែកលើវិចារណញ្ញាណ និងធម្មជាតិតែប៉ុណ្ណោះ ហើយអះអាងថា អាទិទេពបង្កើតចក្រវាល និងទុកឱ្យវាប្រព្រឹត្តទៅដោយខ្លួនឯងដោយមិនមានឥទ្ធិពលមកលើជីវិត បាតុភូតធម្មជាតិ និងការបង្ហាញបែបអធិធម្មជាតិទេ។ ឧទាហរណ៍ ៖ អាទិទេពវិចារណញ្ញាណនិយមមានឥទ្ធិពលជាពិសេសនៅក្នុងសតវត្សរ៍ទី ១៧ និងទី១៨នៃគ្រិស្តសករាជ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
917 | 5 | អេកាស្យា | eikasia | null | 0 | ដំណាក់ទាបបំផុតនៃការដឹង។
ឧទាហរណ៍ ៖ ការយល់ដឹងដោយឥន្រ្ទីយ៍ទៅលើកម្មវត្ថុមួយដែលស្ថិតក្នុងបរិស្ថានស្មុគស្មាញជាការយល់ដឹងបែបអេកាស្យា។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
918 | 5 | អាំងគីស៊ីស្យុង | inquisition | inquisition (f.) | 0 | តុលាការពិសេសដែលសម្ដេចប៉ាបទី៩ ឈ្មោះ ហ្គ្រេហ្គ័រ (Le Pape Grégoire IX) បង្កើតឡើងនៅមជ្ឈិមសម័យដើម្បីដាក់ទោសជនទាំងឡាយណាដែលមានមតិប្រឆាំងនឹងគ្រិស្តសាសនា ដោយចោទប្រកាន់ថា អញ្ញទិដ្ឋិកជន (hérétiques) ។ ឧទាហរណ៍ ៖ ហ្សកដាណូ ព្រុយណូ (Giordano Bruno) វីរបុរសនៃការត្រិះរិះពិចារណា ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លោចផ្សាអស់រយៈពេល៧ឆ្នាំ ហើយនៅទីបំផុតត្រូវគេយកទៅដុតទាំងរស់ នៅខែកុម្ភៈ ឆ្នាំ១៦០០ ដោយការវិនិច្ឆ័យរបស់តុលាការអាំងគីស៊ីស្យុង។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
919 | 5 | ឥរិយាបថនិយម | behaviorism | behaviorisme (m.) | 0 | ទ្រឹស្ដីដែលអះអាងថាឥរិយាបថមនុស្សនិងសត្វ អាចត្រូវបានបកស្រាយក្នុងលក្ខខណ្ឌមួយដោយមិនគិតអំពីគំនិត ឬ អារម្មណ៍ និង អះអាងថា ចិត្តវិបល្លាស (psychological disorders) គេអាចព្យាបាលបានតាមរយៈការផ្លាស់ប្ដូរគំរូឥរិយាបថផ្សេងៗ។ ក្នុងន័យទូលាយ ឥរិយាបថនិយម គឺជាទស្សនៈដែលយល់ថា ឥរិយាបថគឺជាមូលដ្ឋាន ក្នុងការយល់ដឹងអំពីបាតុភូតចិត្ត។ (ពាក្យនេះ គេប្រើនៅក្នុងទស្សនវិជ្ជាអំពីចិត្ត) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
920 | 5 | ឥរិយាបថស្ថាប័ន | organizational behavior | comportement organisationnel | 0 | វិស័យមួយនៃការសិក្សាដោយអង្កេតលើផលប៉ះពាល់ ដែលកើតចេញពីឥរិយាបថរបស់បុគ្គលម្នាក់ៗ ក្រុមនីមួយៗ និងរចនាសម្ព័ន្ធនានានៅក្នុងស្ថាប័នមួយ។ វិស័យនៃការសិក្សានេះជាប់ពាក់ព័ន្ធជាមួយមុខវិជ្ជាជាច្រើនរួមមាន សង្គមវិទ្យា ចិត្តវិទ្យា ទំនាក់ទំនង ការគ្រប់គ្រង ទ្រឹស្ដីស្ថាប័ន និងធនធានមនុស្សវិទ្យា។ លើសពីនេះទៀត វាក៏អាចសំដៅទៅរកស្ថាប័នវិទ្យា ឬវិទ្យាសាស្ត្រស្ថាប័នទៀតផង។ ឥរិយាបថស្ថាប័ន មានឫសគល់នៅក្នុងចិត្តវិទ្យាឧស្សាហកម្ម និង ចិត្តវិទ្យាស្ថាប័ន។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
921 | 5 | ឯកទេវនិយម | monotheism | monothéisme (m.) | 0 | លទ្ធិ ជំនឿ ឬ សាសនាដែលជឿថាមានអាទិទេពតែមួយគត់ ដូចមាននៅក្នុងសាសនាជី្វប (Judaism) សាសនាគ្រិស្ដ និងសាសនាអ៊ិស្លាម។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
922 | 5 | ឯកអគ្គទេវនិយម | henotheism | hénothéisme (m.) | 0 | បច្ចេកសព្ទរបស់ ម៉ាក មូល័រ (Max Müller) សំដៅដល់លទ្ធិមួយដែលអនុញ្ញាតឱ្យមានអត្ថិភាពអាទិទេពច្រើន ប៉ុន្តែលទ្ធិនេះបានអះអាងថាមាន អាទិទេពតែមួយអង្គគត់ដែលជាអ្នកដឹកនាំកំពូលរបស់ពួកអាទិទេពទាំងនោះ ហើយអាទិទេពអង្គនោះ សក្ដិសមនឹងទទួលបានភាពស្មោះត្រង់ការគោរព និងការស្ដាប់បង្គាប់ពីអាទិទេពទាំងឡាយ។ ឯកអគ្គ ទេវនិយមជាការសម្រុះសម្រួលរវាងពហុទេវនិយម ដែលជឿថា មានអាទិទេពច្រើន និងឯកទេវនិយម ដែលជឿថាអាទិទេពមានតែមួយអង្គគត់។ ទស្សនវិទូសាសនាខ្លះចាត់ទុកឯកអគ្គទេវនិយមជាដំណាក់កាលកណ្ដាលក្នុងការអភិវឌ្ឍពីពហុទេវនិយមទៅជាឯកទេវនិយម។ តាមតាលីហ្វែរ៉ូ (Taliaferro) «ឯកអគ្គទេវនិយម គឺជាការទទួលស្គាល់អាទិទេព តែមួយ សម្រាប់គោលបំណងឧទ្ទិស និងបូជាដោយមិនបដិសេធនូវអត្ថិភាពនៃអធិភាវៈដទៃទៀតទេ»។ (ពាក្យនេះគេប្រើនៅក្នុងទស្សនវិជ្ជាអំពីសាសនា) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
923 | 18 | កណ្ឌ | null | null | 0 | វគ្គ ភាគ ខ្សែ៖ រឿងក្នុងទសជាតកខ្លះមានចែកជាកណ្ឌ។ ឧទាហរណ៍ ៖ រឿងវេស្សន្តរជាតក មាន១៣កណ្ឌ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
924 | 18 | កន្សៃសារពេជ្ញ | null | null | 0 | ស្រីជាមហេសីឬភរិយារបស់ព្រះពោធិសត្វក្នុងបច្ឆិមជាតិ កាលនៅជាគ្រហស្ថ ឬ ដែលបានត្រាស់ហើយ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
925 | 18 | កម្មផល | null | null | 0 | ទ្រឹស្ដីកម្មផលដែលបង្ហាញពីចំណងនៃអំពើនិងផលដែលបុគ្គលបានសាងឡើង។ ឧទាហរណ៍ ៖ ទ្រឹស្ដីកម្មផលនេះមានបង្ហាញក្នុងរឿងក្រុងសុភមិត្រ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
926 | 18 | កម្មពៀរ | null | null | 0 | ផលអាក្រក់ដែលបុគ្គលបានទទួលដោយសារអំពើអាក្រក់ដែលបុគ្គលនោះបានប្រព្រឹត្តពីអតីតជាតិ (ពុទ្ធនិយម) ។ ឧ.នាងពីរដណ្ដប់បានចាប់ត្រីចង្វាដោតធ្លុះភ្នែកពួកនាងក៏ត្រូវបានមេសន្ធមាយក្សខ្វេះភ្នែក។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
927 | 18 | កម្រងកែវ | null | null | 0 | ពាក្យពេចន៍រំលេចដោយសំនួនសម្ដីដែលអ្នកនិពន្ធឬកវីបានចងក្រងជាពាក្យរាយលាយចម្រុះដោយពាក្យចួនរណ្ដំ។ ពាក្យកម្រងកែវច្រើនប្រើក្នុងសាស្ត្រាទេសន៍។ ឧ. (...) មានព្រាហ្មណ៍ម្នាក់ឈ្មោះជូជក ព្រឹទ្ធាចារ្យ រូបអន្ធការ ស្គមច្រដោង ច្រមុះកោង ទ្រូងសឹងតែឆ្អឹង សក់រឹងក្រញាង ពោះធំកំប៉ោង លោងសំពៀត ដំបារត្រចៀក យុរយារក្រាស់ដូចឃ្លង់ភ្លើង ជើងកោងដូចជើងសេក ភ្នែកស្រលៀងស្រលើ សាច់ពកដូចគេផ្ញើ រដិបរដុប យុរយារ ប៉ុនផ្លែក្រសាំង ផ្លែសម៉ ធ្មេញស ក្បាលវែងតូចម្ខាងដូចផ្លែព្នៅ,។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
928 | 18 | កវី | poet | poète | 0 | អ្នកដែលចេះតែងឆន្ទ អ្នកពូកែខាងសម្ដីអ្នកនិពន្ធខាងកាព្យឃ្លោងដ៏ល្បីល្បាញ។ ឧទាហរណ៍ ៖ ភិរម្យភាសា អ៊ូ ហៅ ង៉ុយ ព្រះបទុមត្ថេរ សោម,...។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
929 | 18 | កវីនិពន្ធ | poet | poète | 0 | មើលពាក្យ {vv1}កវី{vv2} | 928 | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
930 | 18 | កវីនិពន្ធន៍ | null | null | 0 | ការរៀបរៀង ការចងក្រង ការតែងឆន្ទរបស់កវី។ ឧទាហរណ៍ ៖ (...) ស្ដេចមានមហេសី នាមកែវកាកី ល្អល្អះឥតហ្មង ឥតមានស្រីណា សោភាផ្ទឹមផង សមសព្វកន្លង កន្លោងអស់ស្រី។ កាយកើតអស្ចារ្យ អំពីផ្កាកា- ណិកាសោភី ភក្ដ្រាសោភ័ណ ដូចចន្ទ្របូណ៌មី សក់ដូចភមរី រលើបខ្មាញ់ខ្មៅ។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
931 | 18 | កាព្យរស | null | null | 0 | តម្លៃរបស់អត្ថបទជាពាក្យកាព្យដែលមានសម្ផស្ស ចួន រណ្ដំ ណែងណង។ ឧទាហរណ៍ ៖ កាព្យរសនៃកំណាព្យរៀបរាប់អំពីអរុណោទ័យ ឬអស្ដង្គតកាលនៃព្រះអាទិត្យ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
932 | 18 | កាមរូបារម្មណ៍ | null | null | 0 | រូបារម្មណ៍ដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ ឬ សេចក្ដីក្នុងកំណាព្យ ក្នុងអត្ថបទពាក្យរាយ ដែលធ្វើឱ្យអ្នកអាន អ្នកស្ដាប់មានការរំភើប ស្រើបស្រាលទៅដោយកាមរាគ។ ឧ. (...) នាងធ្វើជាធ្លាក់ រសាយសូភាក់ អំពីអង្សា គ្រុឌយល់សុដន់ណែនក្ដន់ឧរា ព្រួចចិត្តចិន្តា ស្រៀវស្រើបប្រតិព័ទ្ធ។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
933 | 18 | កាយរូបារម្មណ៍ | null | null | 0 | រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយ ដែលកើតមកពីកាយិន្ទ្រិយ ដោយកវីនិពន្ធលើកយកកាយារម្មណ៍ផ្សេងៗមករៀបរាប់ ដូចជា រលើបរលោង រៀវឆ្មារ ...។ ឧ. (...) បងចាំកេសីបីខ្មៅញាប់ ប្អូនក្រសោបចាប់ចងចាផ្កា កែមចួតប្រួតមាលា អស់ផ្កាសារពើភ្ញី។ បងចាំនាថ្ងាស បីដូចពពិលមាសមាននៃរស្មីដូចជាព្រះចន្ទពេញដ៏បូណ៌មី លោកយល់ពន្លឺក្រៃ។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
934 | 18 | ការផ្សំលោកិយសច្ចៈនិងអច្ឆរិយៈ | null | null | 0 | វិធីតែងនិពន្ធមួយបែប ដែលកវី អ្នកនិពន្ធលើកយករឿងពិតក្នុងសង្គមនិងរឿងអស្ចារ្យហួសពីការពិតមកបង្ហាញក្នុងស្នាដៃ។ ឧទាហរណ៍ ៖ ទី១ ៖ នៅក្នុងរឿងមហាវេស្សន្តរ ពរទី៥ ព្រះនាងសុបារសុប្បតីបានទទួលពរពីព្រះឥន្ទ្រ មុននឹងព្រះនាងជាព្រះមាតារបស់ព្រះវេស្សន្តរ គឺ “ពេលមានគភ៌ សូមឱ្យមានផ្ទៃពោះរាបស្មើល្អដូចប្រក្រតី ”។ ឧទាហរណ៍ ៖ ទី២ ៖ នៅក្នុងរឿងរាមកេរ្តិ៍ កាលព្រះរាមយាងទៅដល់ក្នុងព្រៃដើម្បីបួសជាបស្វី “ព្រៃព្រឹក្សាប្រែសភាពពីក្ដៅទៅត្រជាក់ ដើមឈើជ្រុះស្លឹកស្រពាប់ស្រពោនទៅជាលាស់ស្លឹកមានផ្លែផ្កាដង្គុំដង្គោល មើមឈើពុលប្រែក្លាយទៅជាសាប ទទួលទានបាន រីឯសត្វកាចសាហាវប្រែក្លាយជាស្លូត”។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
935 | 18 | កាលបរិច្ឆេទរឿង | composition date | date de la composition | 0 | ថ្ងៃ ខែ ឆ្នាំ នៃការនិពន្ធរឿង។ អត្ថបទអក្សរសិល្ប៍ខ្មែរមួយចំនួន ពេលខ្លះកាលបរិច្ឆេទនេះមានរៀបរាប់ក្នុងអារម្ភកថាខាងដើម, ឧទាហរណ៍ ៖ នៅក្នុងរឿងកាកី ការបង្ហាញកាលបរិច្ឆេទនៅដើមរឿង ៖ ‹‹ (...) ពុទ្ធសាសនំ អតិក្កន្តំ អដ្ឋបញ្ញា សតិសត ទ្វេសហស្សា មហាសករាជា ឯកស័ប្ដត្រីស័ប្ដ។ (...) ›› - នៅក្នុងរឿងព្រេងនិទានខ្មែរ ការបញ្ជាក់កាលបរិច្ឆេទពុំមានឡើយ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
936 | 18 | កុសលរស | the good | le bien | 0 | តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ ដោយកវី អ្នកនិពន្ធ ចេះលើកយកការអប់រំ ទូន្មាន ប្រៀនប្រដៅមកបង្ហាញតាមរយៈសកម្មភាពតួអង្គ ឬ ដំណើររឿង។ ឧទាហរណ៍ ៖ នៅក្នុងច្បាប់ស្រីហិតោបទេស, គតិលោក…។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
937 | 18 | កំណាព្យ | null | null | 0 | អត្ថបទពាក្យចួន ផ្ទួន រណ្ដំ ណែងណង ប្រកបដោយរូបារម្មណ៍រស់រវើក។ ឧទាហរណ៍ ៖ គុកកាមកិលេសរបស់លោក កេង វ៉ាន់សាក់។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
938 | 18 | ខន្តីបារមី | null | null | 0 | បារមីមួយក្នុងចំណោមបារមីទាំង១០ ដែលព្រះពោធិសត្វក្នុងជាតិជាព្រះចន្ទកុមារបានបំពេញដោយការអត់ធ្មត់គ្របសង្កត់នូវសេចក្ដីក្រោធ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
939 | 18 | គុណជាតិ | null | null | 0 | គុណគ្រប់យ៉ាង មានសីល សមាធិ បញ្ញា ជាដើម។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
940 | 18 | ឃានរូបារម្មណ៍ | null | null | 0 | រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយ ដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ ដែលរំលេចឱ្យដឹងអំពីក្លិន។ ឧ. (...) កបកាយក្រអូប ទោះទាំងរាងរូប ប្រហើរពុំបាច់ រកផ្កាគ្រឿងអប់ ឈ្ងុយឈ្ងប់សព្វសាច់ ពិដោរបណ្ដាច់ បណ្ដូលអស់ស្រី។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
941 | 18 | ចក្ខុរូបារម្មណ៍ | null | null | 0 | រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ ដែលរំលេចឱ្យឃើញអំពីរូបរាង។ ឧ. (...) រីកូខ័នខែងមោះហិមា រូបរូបព្វតា ស្រមើងស្រមាក់ស្កឹមស្កៃ។ សក្ដិ៍សួនជាអ្នកថ្មើរព្រៃ ខ្លួនខ្មៅក្រៅវិស័យ នូវធ្មេញសស្នឹមភ្នែកច្រាល។ ខ្លួនខ្លោះខ្លាំងខែងពេញពាល ធាត់ធំមមារ មមូរមមុលព្រឹក្សព្រៃ។ ធំក្លិនខ្លាំងឆ្អេះឆ្អាបក្រៃ ដូចត្មាតដ៏វិស័យ សំបើមសម្បុររោមា។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
942 | 18 | ចលនាអក្សរសិល្ប៍ខ្មែរ | movement of khmer literature | mouvement de la littérature khmère | 0 | ទម្រង់ផ្សេងៗគ្នានៃអក្សរសិល្ប៍ខ្មែរដែលស្ថិតនៅក្រោមឥទិ្ធពលនៃលទ្ធិ ឬ លោកទស្សនៈណាមួយ។ ចលនាអក្សរសិល្ប៍ខ្មែរបែងចែកជា៖ - អក្សរសិល្ប៍ខ្មែរបែបព្រាហ្មណ៍និយម, - អក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយម, - អក្សរសិល្ប៍ខ្មែរបែបខេមរនិយម, - អក្សរសិល្ប៍ខ្មែរបែបបរទេសនិយម។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
943 | 18 | ចេតនារូបារម្មណ៍ | null | null | 0 | រូបារម្មណ៍ដែលកវី អ្នកនិពន្ធ បង្កើតឡើង ហើយអធិប្បាយតាមរយៈការប្រើពាក្យពេចន៍ ឃ្លាប្រយោគនៅក្នុងអត្ថបទពាក្យកាព្យ ពាក្យកម្រងកែវ ពាក្យរាយ ធ្វើឱ្យអ្នកអានមានចិត្តរំភើប ជឿស្លុងទៅដោយមនោសញ្ចេតនាទុក្ខព្រួយ សប្បាយ កំហឹង ភ័យខ្លាច ត្រេកត្រអាល សង្ឃឹម អស់សង្ឃឹម ស្រឡាញ់ ស្អប់ ឬ ការទទួលយកជំនឿណាមួយដោយពុំចាំបាច់ពិចារណាវែងឆ្ងាយឡើយ។
ឧទាហរណ៍ ៖ (...) ទុំស្រែកថាឱព្រះពាយផាត់ ទាវអើយបែកបាត់ធុំពិដោរ ជាប់តែក្លិនក្លែបអែបគន្ធ- រសរូបទាវចោរចើកចោលប្ដី។ ឱ្យនៅតែឯងតែអញសោះ ទាវគ្មានស្រណោះកោតចិត្តស្រី ចិត្តស្រស់ឥតធ្យានគ្មានប្រណី បានងួនជាប្ដីមិនខ្ចីទុំ។ ឱ ! ទាវអើយទុក្ខបងចម្លែក បងឡើងដល់ស្អែកទីត្បូងឃ្មុំ ម្ល៉េះសមអរជូនគេគិតគុំ ហៅភ្ញៀវជួបជុំសម្លាប់បង។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
944 | 18 | ជាតក | null | null | 0 | កម្រងនៃរឿងពីជាតិមុនៗ ដែលបុគ្គលណាមួយបានលុះញាណវិសេសសម្រាប់ដឹងជាតិ ហើយយករឿងនោះមកសម្ដែងប្រាប់អ្នកដទៃឱ្យបានដឹង។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
945 | 18 | ជិវ្ហារូបារម្មណ៍ | null | null | 0 | រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយ ដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ ដែលរំលេចឱ្យដឹងអំពីរសជាតិ។ ឧទាហរណ៍ ៖ (...) ឆ្ងាញ់ជាប់អណ្ដាត បាយគុកព្រហាត នាំឱ្យរុកកួន រើសរកយប់ថ្ងៃ ស្នាដៃនឹមនួន ឆ្ងាញ់នៅពេញខ្លួន មិនឆ្អែតសោះឡើយ។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
946 | 18 | ជីវរូបារម្មណ៍ | null | null | 0 | រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយ ដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ ដែលរំលេចឱ្យដឹងពីជីវិត ពីចលនា ពីវិញ្ញាណ ពីចេតនារស់រវើក។ ឧ. (...) មិនដឹងពេលម៉ោង មើលតាមប្រហោង ឃើញតាមគំនិត មេឃាធំធេង ល្វឹងល្វេងដូចចិត្ត មានសេរីសិទ្ធិ៍ តែតាមបំណង។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
947 | 18 | តថរស | the real | le réel | 0 | តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ ដោយកវី អ្នកនិពន្ធ ចេះលើកយកបញ្ហា ឬ ព្រឹត្តិការណ៍ពិតមកបង្ហាញ។ ឧទាហរណ៍ ៖ នៅក្នុងរឿងភូមិតិរច្ឆាន អ្នកនិពន្ធបានលើកយកតួអង្គ ព្រឹត្តិការណ៍ ទីកន្លែង ដែលមានពិតក្នុងសង្គមខ្មែរមកបង្ហាញ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
948 | 18 | តួយ៉ាង | null | null | 0 | បែប ឧទាហរណ៍ ៖ គំរូ តំណាង...។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
949 | 18 | តួអង្គ | character | personnage (m.) | 0 | មនុស្ស អមនុស្ស សត្វ វត្ថុ រុក្ខជាតិ ដែលមានសកម្មភាពនៅក្នុងរឿង។ ឧទាហរណ៍ ៖ - នៅក្នុងរឿងធនញ្ជ័យ តួអង្គមាន ធនញ្ជ័យ សេដ្ឋី ស្ដេច។ ល។ - នៅក្នុងរឿងអ្នកតាទឹកអ្នកតាភ្នំ តួអង្គមាន អ្នកតាទឹក អ្នកតាភ្នំ យាយតា កូនក្រមុំរបស់យាយតា។ ល។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
950 | 18 | តួអង្គតួយ៉ាង | type character | personnage type (m.) | 0 | តួអង្គដែលតំណាងក្រុមមនុស្ស ឬ វណ្ណៈណាមួយក្នុងសង្គម។ ឧទាហរណ៍ ៖ នៅក្នុងរឿងទុំទាវ - ទុំនិងទាវជាតួអង្គតួយ៉ាងរបស់យុវជនខ្មែរសម័យលង្វែកដែលមានទស្សនៈថ្មីក្នុងការទាមទារសិទ្ធិសេរីភាពជ្រើសរើសគូស្រករ។ - ម្ដាយទាវជាតួអង្គតួយ៉ាងរបស់អ្នកគ្រប់គ្រងគ្រួសារនាសម័យលង្វែកដែលប្រកាន់គោលការណ៍‹‹នំមិនធំជាងនាឡិ››។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
951 | 18 | តួអង្គបន្ទាប់បន្សំ | null | null | 0 | តួអង្គក្រៅពីតួអង្គឯក និង តួអង្គរងដែលមានវត្តមានក្នុងដំណើររឿងតែក្នុងមួយខណៈប៉ុណ្ណោះ។ ឧទាហរណ៍ ៖ នៅក្នុងរឿងទុំទាវ តួអង្គអ្នកស្រុក ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ម៉ឺនងួន និងនាងទាវ ជាតួអង្គបន្ទាប់បន្សំ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
952 | 18 | តួអង្គរំឭក | null | null | 0 | តួអង្គដែលអ្នកនិពន្ធលើកយកមកនិយាយ ក៏ប៉ុន្តែមិនមានវត្តមាននៅក្នុងរឿងទេ។ ឧទាហរណ៍ ៖ នៅក្នុងរឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់ តួអង្គសម្ដេចឪជាតួអង្គរំលឹក ព្រោះតួអង្គនេះពុំមានវត្តមាន ឬសកម្មភាពអ្វីនៅក្នុងរឿងទេ អ្នកនិពន្ធគ្រាន់តែលើកព្រះនាម និងគោលនយោបាយរបស់ព្រះអង្គមកបង្ហាញតែប៉ុណ្ណោះ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
953 | 18 | តួអង្គឯក | main Character | personnage principal (m.) | 0 | តួអង្គសំខាន់បំផុតនៃរឿង។ ឧទាហរណ៍ ៖ នៅក្នុងរឿងទុំទាវ ទុំនិងទាវជាតួអង្គឯកក្នុងរឿងទុំទាវ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
954 | 18 | ទសជាតក | null | null | 0 | រឿងដប់ជាតិចុងក្រោយរបស់ព្រះសក្យមុនីគោតមបរមសម្ពុទ្ធ។ រឿងនេះប្រភពដើមជាភាសាបាលី មាននៅក្នុងគម្ពីរខុទ្ទកនិកាយ។ ឈ្មោះរឿងទាំងដប់មាន៖ ១- រឿងតេមិយជាតក ២- រឿងមហាជនកជាតក ៣- រឿងសុវណ្ណសាមជាតក ៤- រឿងនេមិរាជជាតក ៥- រឿងមហោសថជាតក ៦- រឿងភូរិទត្តជាតក ៧- រឿងចន្ទកុមារជាតក ៨- រឿងនារទព្រហ្មជាតក ៩- រឿងវិធុរជាតក ១០- រឿងវេស្សន្តរជាតក។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
955 | 18 | ទសបារមី | null | null | 0 | បារមីទាំង១០ ដែលព្រះពោធិសត្វបានបំពេញដើម្បីបានត្រាស់ជាព្រះពុទ្ធ។ ទសបារមីមាន ៖ នេក្ខម្មបារមី វីរិយបារមី មេត្តាបារមី អធិដ្ឋានបារមី បញ្ញាបារមី សីលបារមី ខន្តីបារមី ឧបេក្ខាបារមី សច្ចបារមី ទានបារមី។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
956 | 18 | ទសពរ | null | null | 0 | ពរដប់ប្រការ ដែលព្រះនាងសុបារសុប្បតីម្ដាយ ព្រះវេស្សន្តរសូមពរពីព្រះឥន្ទ្រ។ ពរទាំងនេះចែងក្នុងកណ្ឌទី១ ឈ្មោះកណ្ឌទសពរ ក្នុងរឿងមហាវេស្សន្តរជាតក គឺ ១- សូមឱ្យបានជាអគ្គមហេសី នៃព្រះបាទស្រីសញ្ជ័យសោយរាជ្យនៅនគរជេតុត្តរ។ ២- សូមឱ្យមាននេត្រាមូលខ្មៅយង់ មានភមោ (ចិញ្ចើម) កោងទ្រទេសទ្រទួយដូចចង្កួយកៅទណ្ឌ (ធ្នូ) ។ ៣- សូមឱ្យមាននាមថា សុបារសុប្បតី (ផុស្សតី) ដដែល។ ៤- សូមឱ្យមានបុត្រាដ៏ប្រសើរមួយអង្គ មានកិត្តិនាមល្បីល្បាញ ចូលចិត្តឱ្យទាន។ ៥- ពេលទ្រង់គភ៌ សូមឱ្យមានឧទររាបស្មើល្អដូចប្រក្រតី។ ៦- សូមកុំឱ្យមានដោះសណ្ដាយ។ ៧- សូមកុំឱ្យមានសក់ស្កូវ។ ៨- សូមឱ្យមានសាច់សម្បុរល្អិតល្អបីដូចពពិលមាស។ ៩- សូមឱ្យអាចដោះទុក្ខទោសរបស់មនុស្សសត្វទាំងឡាយ។ ១០- សូមឱ្យមានសព្វសត្វ គឺហង្ស ក្រៀល ក្ងាន សឹងហើរឆ្វាត់ឆ្វៀលបន្លឺនូវសព្ទនោះឮល្វេងល្វើយពីរោះឰដ៏ព្រះរាជមន្ទីរ និងសូមឱ្យមានអ្នកប្រាជ្ញរាជបណ្ឌិតចេះធម៌អាថ៌កុំបីឱ្យដាច់អំពីព្រះរាជមន្ទីរ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
957 | 18 | ទស្សនីយរស | picturesque | pittoresque (m.) | 0 | តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ ដោយកវី អ្នកនិពន្ធ ចេះរៀបរាប់អំពីទេសភាពធម្មជាតិ ព្រៃព្រឹក្សា មច្ឆា បក្សាបក្សី បង្កើតជាសិល្ប៍បរិយាកាស ដែលជាលម្អមួយចំពោះចក្ខ្វារម្មណ៍ និង សោតារម្មណ៍របស់អ្នកអាន និង អ្នកស្ដាប់។ ឧទាហរណ៍ ៖ ការរៀបរាប់ធម្មជាតិក្នុងរឿងក្រុងសុភមិត្រ៖ (...) សម៉ពង្រនូវធ្លក ត្រៀលត្រាចប៉ប្រក ខ្វាវខ្វិតខ្នុរខ្នារ។ ស្វាតស្វាយក្រូចក្រាយរកា ពពេលពពារ កប្បាសក្របៅ។ ផ្ដកផ្ដៀកកង្រៀកតាត្រៅ ចាកចេកព្និលព្នៅ ផ្ចឹករាំងក្រកោះ។ គ្រើលគ្រង់លពង់លំពស់ រលួយរលោះ រលាយរលា។ ផ្អាវផ្អុងធ្នាធ្នង់ពុទ្រា ត្រួយត្រស់ត្រៀលស្វា ទ្រមូងទ្រមួច។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
958 | 18 | ទានបារមី | null | null | 0 | បារមីមួយក្នុងចំណោមបារមីទាំង១០ ដែលព្រះពោធិសត្វក្នុងជាតិជាព្រះវេស្សន្តរបានបំពេញដោយការឱ្យមហាទាន។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
959 | 18 | ទារុណកថា | tragedy | tragédie (f.) | 0 | នាដកអក្សរសិល្ប៍មួយប្រភេទដែលកវី អ្នកនិពន្ធ តាក់តែងជារឿងល្ខោន បង្កើតជាដំណើររឿងវឹកវរ កម្សត់ព្រាត់ប្រាសធ្វើឱ្យអ្នកអាន អ្នកស្ដាប់ញាប់ញ័រ រន្ធត់ចិត្ត អាណិតអាសូរតួអង្គទន់ខ្សោយ ដែលត្រូវតួអង្គខ្លាំងសង្កត់សង្កិន ធ្វើទុក្ខទារុណកម្មបំពារបំពាន។ ឧទាហរណ៍ ៖ នៅក្នុងរឿង Romeo and Juliet របស់អ្នកនិពន្ធ សេកស្ពៀរ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
960 | 18 | ទារុណរស | tragic | tragique (m.) | 0 | តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ ដោយកវី អ្នកនិពន្ធ ចេះបង្ហាញឱ្យឃើញនូវការជិះជាន់ ការព្យាបាទ ការរំលោភ ការធ្វើទុក្ខទោស ការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅរបស់តួអង្គខ្លាំងទៅលើតួអង្គទន់ខ្សោយគ្មានសមត្ថភាពឱ្យរងទុក្ខភ័យរហូតបាត់បង់ជីវិតក៏សឹងមាន។ ឧទាហរណ៍ ៖ - នៅក្នុងរឿងកាកី ព្រះបាទព្រហ្មទត្ត បានដាក់ទណ្ឌកម្មនាងកាកី ដោយបណ្ដែតពោងពាយ នាងក្នុងមហាសាគរ។ - នៅក្នុងរឿងទុំទាវ ការស្លាប់របស់ទុំទាវ តម្លៃទារុណស្ថិតនៅត្រង់ទុំស្លាប់ គឺស្លាប់ដោយអំណាចអរជូន និងបក្សពួកចាប់យកទៅកាប់ចាក់ វាយប្រហាររហូតដល់ស្លាប់បាត់បង់ជីវិតយ៉ាងទារុណបំផុត។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
961 | 18 | ទារុណហាសកថា | tragi-comedy | Tragi-comédie/Mélodrame (m.) | 0 | នាដកអក្សរសិល្ប៍មួយប្រភេទដែលកវី អ្នកនិពន្ធតាក់តែងជារឿងល្ខោន ដោយបង្ហាញឱ្យឃើញនូវការឈឺចាប់ ព្រួយបារម្ភ កម្សត់ ព្រាត់ប្រាស អស់សង្ឃឹម លាយឡំនឹងការរំភើប សប្បាយរីករាយ ទៅតាមសកម្មភាពតួអង្គនៃរឿងធ្វើឱ្យអ្នកអាន អ្នកស្ដាប់មានអារម្មណ៍ញាប់ញ័ររន្ធត់ចិត្តអាណិតអាសូរផង និងមានអារម្មណ៍សប្បាយរីករាយផង។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
962 | 18 | ទូន្មានកថា | advice | conseil (m.) | 0 | ឧបទេសអក្សរសិល្ប៍មួយប្រភេទ ដែលកវី អ្នកនិពន្ធតាក់តែងជាអត្ថបទ (ភាគច្រើនជាពាក្យកាព្យ) សម្រាប់អប់រំណែនាំជនានុជន កុលបុត្រ កុលធីតា ឱ្យដើរក្នុងផ្លូវល្អ មានសីលធម៌ គុណធម៌ ក្នុងជីវភាពរស់នៅ។ ឧទាហរណ៍ ៖ នៅក្នុងច្បាប់ពាក្យចាស់ ច្បាប់ប្រុស ច្បាប់ស្រី...។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
963 | 18 | ទំនាស់ | conflict | conflit (m.) | 0 | ការប្រឈមគ្នារវាងកម្លាំងឬសភាវ:ពីរផ្ទុយគ្នា។ ទំនាស់បង្កើតឱ្យដំណើររឿងមានភាពតានតឹងឬធូរស្រាល ធ្វើឱ្យអ្នកអានជក់ចិត្ត ដិតអារម្មណ៍ រំភើប សប្បាយ រីករាយ រំជួលចិត្ត។ ទំនាស់មានទំនាស់ក្នុងខ្លួន និង ទំនាស់ក្រៅខ្លួន។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
964 | 18 | ទំនាស់ក្នុងខ្លួន | inner conflict | conflit intérieur (m.) | 0 | ការប្រឈមរបស់តួអង្គណាម្នាក់នឹងអារម្មណ៍ ចិត្តរបស់ខ្លួនផ្ទាល់។ ទំនាស់ក្នុងខ្លួនច្រើនកើតមានឡើងនៅពេលតួអង្គជួបប្រទះនឹងបញ្ហាស្មុគស្មាញ។ ឧទាហរណ៍ ៖ នៅក្នុងរឿងមហាវេស្សន្តរជាតក ពេលព្រះវេស្សន្តរដាក់ទានជាលីក្រឹស្នាឱ្យទៅជូជកព្រាហ្មណ៍ ពេលឃើញកូនត្រូវជូជកវាយធ្វើបាប ព្រះវេស្សន្តរក៏គិតថានឹងយកព្រះកៅទណ្ឌនូវព្រះខាន់សរថ្លា តាមទៅសម្លាប់ជូជកឱ្យក្ស័យជីវិតនឹងយកកូនមកវិញ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
965 | 18 | ទំនាស់ក្រៅខ្លួន | outer conflict/exterio conflict | conflit extérieur (m.) | 0 | ការប្រឈមមុខដាក់គ្នារវាងតួអង្គណាម្នាក់ជាមួយនឹងតួអង្គដទៃទៀត ឬ មជ្ឈដ្ឋានសង្គមខាងក្រៅ។ ឧទាហរណ៍ ៖ នៅក្នុងរឿងរាមកេរ្តិ៍ ព្រះបាទទសរថ មានទំនាស់ជាមួយព្រះនាងកៃកេសីពីបញ្ហារាជបល្ល័ង្ក ដោយព្រះនាងកៃកេសីទាមទារឱ្យព្រះបាទទសរថគោរពពាក្យសច្ចៈ ដែលព្រះអង្គបានសន្យាថានឹងឱ្យព្រះភិរុតជាបុត្រព្រះនាងឡើងគ្រងរាជ្យនៅពេលដែលព្រះអង្គច្បាំងឈ្នះព្រះអាទិត្យ។ តែក្រោយមកព្រះបាទទសរថបែរជាចង់ឱ្យព្រះរាមគ្រងរាជ្យសម្បត្តិវិញ ដោយសំអាងលើប្រពៃណីក្សត្រថា បុត្រច្បងត្រូវសោយរាជ្យមុន។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
966 | 18 | នវកម្ម | innovation | innovation (f.) | 0 | ការកែប្រែថ្មី ការផ្លាស់ប្ដូរថ្មី ការបញ្ចូលថ្មី ការកែច្នៃក្នុងអ្វីដែលមានពីមុនមក។ ឧទាហរណ៍ ៖ រឿងរាមកេរ្តិ៍ខ្មែរកើតចេញពីការកែច្នៃរឿងរាមាយណៈ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
967 | 18 | នាដករស | theatrical values | valeurs théâtrales | 0 | តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវី អ្នកនិពន្ធចេះតុបតែងរៀបរៀងដំណើររឿងឱ្យមានឆាក ឈុតដើម្បីសម្ដែងជាសិល្បៈទស្សនីយភាព។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
968 | 18 | នាដកអក្សរសិល្ប៍ | literature of theatrical genre | littérature du genre théatral | 0 | អត្ថបទអក្សរសិល្ប៍មួយប្រភេទ ដែលកវី អ្នកនិពន្ធតែងឡើងដោយរៀបចំឱ្យមានឈុតនិងឆាក សម្រាប់យកទៅសម្ដែងសិល្បៈល្ខោន។ នៅក្នុងនាដកអក្សរសិល្ប៍មាន នាដ្យកថា ហាសកថា ទារុណកថា។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
969 | 18 | នាដ្យកថា | null | null | 0 | នាដកអក្សរសិល្ប៍មួយប្រភេទដែលកវី អ្នកនិពន្ធ តាក់តែងជារឿងល្ខោន ដោយលើកយករឿងវិបត្តិ ទំនាស់របស់មនុស្សក្នុងសង្គមនៃសម័យកាលណាមួយ ទោះជារឿងវិបត្តិទាំងនោះពិតក្ដី មិនពិតក្ដីមកធ្វើជាប្រធានរឿង ដោយបង្កើតបរិយាកាស តឹងតែង ធូរស្រាល ជ័យជម្នះ បរាជ័យ ស្លាប់រស់ កម្សត់ ភិតភ័យ តក់ស្លុត កំប្លែង។ ឧទាហរណ៍ ៖ រឿងសំបុកឥតមេបា របស់លោក ហង្ស ធន់ហាក់។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
970 | 18 | នាដ្យរស | dramatic | Dramatique (m) | 0 | តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ ដោយកវី អ្នកនិពន្ធចេះបង្ហាញទំនាស់វិបត្តិប្រឆាំងគ្នានៃតួអង្គបដិបក្ខ នៅក្នុងដំណើររឿង ជួនកាលបង្ហាញពីភាពតានតឹង ភាពធូរស្រាល ទុក្ខសោក ដែលនាំឱ្យអ្នកអាន អ្នកស្តាប់ កម្សត់ ក្ដុកក្ដួល រន្ធត់ អាណិតអាសូរ...។ ឧទាហរណ៍ ៖ នៅក្នុងរឿងផ្កាស្រពោន សកម្មភាពទំនាស់វិបត្តិរបស់នាងវិធាវីនិងយាយនួនជាម្ដាយ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
971 | 18 | និមិត្តរូបារម្មណ៍ | null | null | 0 | រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ ដែលរំលេចឱ្យឃើញអំពីសញ្ញាភាព។ ឧទាហរណ៍ ៖ រឿងចចក និង កូនចៀម គឺជាសញ្ញាភាពតំណាងសភាវៈខ្លាំង និង សភាវៈទន់ខ្សោយ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
972 | 18 | និម្មិត | null | null | 0 | បង្កើតដោយឫទ្ធិ កាឡាខ្លួន ដំណែងខ្លួន។ ឧទាហរណ៍ ៖ នៅក្នុងរឿងមហាវេស្សន្តរជាតក ព្រះឥន្រ្ទនិម្មិតខ្លួនជាព្រាហ្មណ៍មកសុំនាងមទ្រីពីព្រះវេស្សន្តរធ្វើជាភរិយា។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
973 | 18 | និយមេតិវិធី | enjambement | enjambement (m.) | 0 | វិធីតែងកាព្យមួយបែបដែលកវីប្រើដោយធ្វើឱ្យព្យាង្គ នៃពាក្យនៅចុងឃ្លាណាមួយទៅលោតទៅជាប់នឹងព្យាង្គដើមនៃឃ្លាបន្ទាប់ដើម្បីបន្តគំនិតកុំឱ្យដាច់គ្នា និងធ្វើឱ្យវិធីសាស្រ្តតែងកំណាព្យមានលក្ខណៈត្រឹមត្រូវក្នុងការរៀបចំឃ្លាឱ្យគ្រប់ចំនួនព្យាង្គ។ ឧទាហរណ៍ ៖ (...) ពាក្យពោលពុំពី- រោះរាប់នៃនី- ទានតាមបទបា- លីលោកដើមអាទិ៍ ត្បិតជាតិប្រាជ្ញា ចេះចងសាសនា ពុំសូវគួរសម។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
974 | 18 | នេក្ខម្មបារមី | null | null | 0 | បារមីមួយក្នុងចំណោមបារមីទាំង១០ ដែលព្រះពោធិសត្វក្នុងជាតិជាព្រះតេមិយបានបំពេញដោយការចេញទៅសាងព្រះផ្នួស។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
975 | 18 | បច្ចេករស | technical values | valeurs techniques (f.) | 0 | ផ្នែកមួយនៃអត្ថរស ដែលកវី អ្នកនិពន្ធប្រើដើម្បីជាវិធីពិសេសក្នុងការតែងនិពន្ធដើម្បីធ្វើឱ្យអត្ថបទមានសម្រស់សម្រាប់ផ្នែកឬប្រភេទនៃរឿងនីមួយៗ។ ក្នុងបច្ចេករសមាន កាព្យរស ប្រលោមរស នាដករស។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
976 | 18 | បញ្ញាបារមី | null | null | 0 | បារមីមួយក្នុងចំណោមបារមីទាំង១០ដែលព្រះពោធិសត្វក្នុងជាតិជាព្រះមហោសថបានបំពេញដោយការប្រើបញ្ញាដើម្បីដោះស្រាយបញ្ហា។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
977 | 18 | បដិពិម្ពកថា | portrait | portrait (m.) | 0 | សន្ទស្សន៍អក្សរសិល្ប៍មួយប្រភេទ ដែលកវី អ្នកនិពន្ធរៀបរាប់ពណ៌នាពីរូបលក្ខណៈ (ខាងក្នុង និង/ឬខាងក្រៅ) របស់មនុស្ស (មនុស្សពិតប្រាកដ ឬ មនុស្សក្នុងរូបគំនូរ ក្នុងរូបថត រូបចម្លាក់ រូបសំណាក...។ ឧទាហរណ៍ ៖ ការរៀបរាប់ពីព្រះបាទជ័យវរ្ម័នទី៧, ការរៀបរាប់ពីក្រឡាហោមគង់...។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
978 | 18 | បារមី | perfection | Perfection (f.) | 0 | គុណជាតិដ៏ល្អដែលនាំឱ្យបានសម្រេចដល់ត្រើយ គឺព្រះនិព្វាន។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
979 | 18 | បុនរុត្តិវិធី | repetition | répétition (f.) | 0 | វិធីតែងកាព្យដែលធ្វើឱ្យផ្ទួនពាក្យសម្ដីឬផ្ទួនមតិដដែលៗ ដែលកវី អ្នកនិពន្ធប្រើដើម្បីធ្វើឱ្យមានចលនា សកម្មភាពរបស់តួអង្គកាន់តែជាក់ស្ដែងឡើង។ បុនរុត្តិវិធីចែកជា៤ប្រភេទគឺ៖ ១- ការផ្ទួនសូរស្រៈ និង ព្យញ្ជនៈ។ ឧទាហរណ៍ ៖ (...) ខុនខែងខឹងខួនខឹងខាំ មាត់ភ្លាងង៉ាំង៉ាំ ត្របាសត្របែងផ្លែងកាំ។ (...) ២- វិធីផ្ទួនពាក្យសម្គាល់លក្ខណៈ ដោយប្រើគុណនាមផ្ទួនគ្នា។ ឧទាហរណ៍ ៖ (...) ចិត្តគិតថាអេះ នាងនេះល្អម្ល៉េះ នេះហៅល្អលន់ ត្រកាលឃើញម្ដង នេះហោងហៅបុណ្យ គ្មានស្រីណាប៉ុន ល្អពន់ប្រមាណ។ (...) ៣- វិធីផ្ទួនពាក្យសម្គាល់នូវសកម្មភាពឬចលនា។ ឧ. (...) ស្ដេចដំស្ដេចជាន់ស្ដេចធាក់ ស្ដេចច្រានស្ដេចចាក់ ស្ដេចហែករុះរាយបោះបង់។ (...) ៤- វិធីផ្ទួនគំនិតនិងបញ្ហាដដែលៗ។ ឧទាហរណ៍ ៖ (...) កន្លង់មាសមង្គលថ្លៃ ឆ្វៀលឆ្វាត់វិលវៃ ទ្រហឹងខ្ចាយខ្ចរ។ កន្លង់ត្រេចត្រង់កេសរ បងត្រេចចេរចរ ត្រង់ឋានប្អូនរ័តន៍។ កន្លង់មាសមង្គលក្ដាត់ ហិចហើរច្រវាត់ គ្រប់ដងសព្វសា។ កន្លង់ត្រេចត្រង់បុប្ផា បងត្រេលីលា ដល់ឋានប្អូនស្រី។ កន្លង់មាសមង្គលថ្លៃ ច្រវាត់ឯឰ វេហាស៍នភី។ កន្លង់ត្រេចត្រង់រកភ្ញី បងត្រេចរកស្រី ស្រីមាសបវរ។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
980 | 18 | បុព្វនិមិត្ត | null | null | 0 | ហេតុភេទ ប្រផ្នូល គ្រឿងសម្គាល់ ដែលនាំបណ្ដាលឱ្យឃើញមុន។ ឧទាហរណ៍ ៖ ព្រះនាងសិរិមហាមាយាទ្រង់យល់បុព្វនិមិត្តឃើញថា មានដំរីសចុះមកជ្រៀតចូលក្នុងព្រះវរកាយព្រះនាង។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
981 | 18 | ប្រលោមរស | romantic | romantique (m.) | 0 | តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ ដោយកវី អ្នកនិពន្ធ ពិសេសអ្នកនិពន្ធ ប្រលោមលោក ចេះរៀបរៀង តុបតែងរឿងរបស់ខ្លួនតាមរយៈការបង្កើតដំណើររឿង សកម្មភាពនៃតួអង្គឱ្យមានស្នេហា ការផ្សងព្រេង... ប្រកបដោយលក្ខណៈ អណ្ដែតអណ្ដូង សោកសង្រេង សប្បាយ កម្សត់... ធ្វើឱ្យអ្នកអាន អ្នកស្ដាប់ មានអារម្មណ៍រំភើប សង្វេគ សប្បាយ ព្រួយ ជាមួយតួអង្គនិងដំណើររឿង។ ឧទាហរណ៍ ៖ (...) ឱ ! ទាវអើយទៅពីព្រោះម្ដាយ មិនដឹងប្រែក្លាយមានប្រើស្នៀត ទាវអើយទុក្ខទុំធំចង្អៀត ស្ពាត់ស្ពៀតដូចភ្នំរលំលើ។ ទាវអើយទាវស្រីប្រណីបង មែនពិតជាម្ដងទើបហ៊ានធ្វើ អក្ខរីទាវស្រីប្អូនចាត់ប្រើ ដំណឹងដំណើរឱ្យឆាប់ដល់។ ប្អូនអើយទុក្ខបងម្ដងហ្នឹងធ្ងន់ ពេញពៀបទូរន់សូន្យស្រងល់ ស្រងាត់ដូចហាក់អកុសល ខ្វាយខ្វល់ឡឺនឡង់អង្គរាយមាយ។ ទាវអើយប្រសិនខ្លួនបានគេ បងនៅទទេមិនឈប់ងាយ ស៊ូបង់ជីវិតដូចសឹកនាយ ស្លាប់ក្នុងបន្ទាយចំណោមធំ។ (...) ឧទាហរណ៍ ៖ នៅក្នុងរឿងផ្កាស្រពោន ការធ្វើដំណើរតាមរថភ្លើងរបស់ប៊ុនធឿនទៅស្រុកកំណើតដ៏កណ្ដោចកណ្ដែងម្នាក់ឯងក្នុងចំណោមមិត្តភក្ដិដ៏សប្បាយ។ (...) ពួកសិស្សវិទ្យាល័យ... យោលរិតតែញឹកញាប់ឡើង។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
982 | 18 | ពាហិរទាន | null | null | 0 | ទានខាងក្រៅខ្លួន មានទ្រព្យសម្បត្តិ លុយកាក់ ឬរបស់របរផ្សេងៗ។ ឧទាហរណ៍ ៖នៅក្នុងរឿងមហាវេស្សន្តរជាតក ព្រះវេស្សន្តរបានឱ្យទានដល់ស្មូមយាចក តាំងពីទ្រព្យសម្បត្តិរបស់របរប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ដំរីបច្ច័យនាគេន្រ្ទដែលជាដំរីមង្គលរបស់ប្រទេស។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
983 | 18 | ពិពណ៌នាកថា | descriptive genre | genre descriptif | 0 | សន្ទស្សន៍អក្សរសិល្ប៍មួយប្រភេទ ដែលកវី អ្នកនិពន្ធរៀបរាប់ អធិប្បាយឱ្យអ្នកអាន អ្នកស្ដាប់បានឃើញពីលក្ខណៈខាងក្នុង ខាងក្រៅ គុណសម្បត្តិ គុណវិបត្តិ សារប្រយោជន៍ រូបលក្ខណៈ ចរិយា សកម្មភាព មុខងារ នៃវត្ថុ មនុស្ស សត្វ រុក្ខជាតិ... និងការថែរក្សាវត្ថុ មនុស្ស សត្វ រុក្ខជាតិទាំងនោះ។ ឧទាហរណ៍ ៖ - ពិពណ៌នាអំពីរូបសម្ផស្សរបស់មនុស្ស, - ពិពណ៌នាអំពីដើមឈើ...។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
984 | 18 | ព្រះពោធិសត្វ | null | null | 0 | អ្នកដែលកំពុងបំពេញបារមី ដើម្បីត្រាស់ដឹងជាព្រះពុទ្ធ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
985 | 18 | បញ្ញារូបារម្មណ៍ | null | null | 0 | មើលពាក្យ {vv1}មនោ{vv2} | 986 | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
986 | 18 | មនោ | null | null | 0 | រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយ ដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ ដែលរំលេចឱ្យដឹងដោយបញ្ញាញាណ ការពិចារណា ការពិភាក្សា ការសង្កេត ការត្រិះរិះ។ ឧទាហរណ៍ ៖ (...) ស្ដេចគិតសង្វេគអនិច្ចា រូបំអនត្តាឥតខ្លឹមសារសូន្យសោះ។ សង្សារបណ្ដាលទោសស្មោះ ឥតត្រើយឥតកោះពំនាក់ពំនឹងរូបបាន។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
987 | 18 | មហត្តរស | grandiose | grandiose | 0 | តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ ដោយកវី អ្នកនិពន្ធ ចេះរៀបរាប់ពីរូបរាង មហិទ្ធិឫទ្ធិ អំណាចរបស់តួអង្គណាមួយ ធ្វើឱ្យមានលក្ខណៈសម្បើមអស្ចារ្យ។ ឧទាហរណ៍ ៖ : នៅក្នុងរឿងរាមកេរ្តិ៍ នៅពេលហនុមានទៅរកឱសថព្យាបាលព្រះលក្ស្មណ៍ ហនុមានពុំស្គាល់ដើមថ្នាំ ក៏លើកភ្នំទាំងមូលមកតែម្ដង ឧ. (...) បានមូត្រឧសភរាជហោះខ្មី ទៅយកបុស្យវីកេសរបទុមសោភា។ រីព្រះសង្ករណីនោះណា ហនុមានមហិមាពុំស្គាល់នៃដើមថ្នាំនោះ។ ជ្រងជ្រួយស្ទួយទាំងភ្នំហោះ នូវកម្លាំងនោះឆ្ពោះវឹងដល់ពិភេករាជា។ ពិភេកទទួលទិព្វឱសថា បានគ្រប់តំរ៉ាសម្ដែងនូវគុណថ្នាំនោះ។ ហនុមានស្រេចលើកភ្នំនោះ វិលវឹងទៅឆ្ពោះ ក៏លុះនៃស្ថានដើមនាយ។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
988 | 18 | មេត្តាបារមី | null | null | 0 | បារមីមួយក្នុងចំណោមបារមីទាំង១០ ដែលព្រះពោធិសត្វក្នុងជាតិជាព្រះសុវណ្ណសាមបានបំពេញដោយការផ្សាយមេត្តាធម៌។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
989 | 18 | រចនាបថ | style | style (m.) | 0 | បែបផែនដោយឡែកៗ ដែលអ្នកនិពន្ធ សិល្បករ វិចិត្រករ យកមកប្រើប្រាស់ដើម្បីនិពន្ធ រចនា រៀបរាប់និងនិយាយដោយបញ្ចេញសំនួនវោហារសេចក្ដី គំនិត ទស្សនៈផ្ទាល់ខ្លួន ក្រោមរូបភាពជាអត្ថន័យ (គំនិត) និងអត្ថរូប (ភាសា) ទៅតាមសម័យកាលណាមួយច្បាស់លាស់។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
990 | 18 | រូបារម្មណ៍ | null | null | 0 | រូបដែលកើតឡើងតាមរយៈអារម្មណ៍, អារម្មណ៍ដែលនាំឱ្យកើតជារូប។ ឧ. (...) មកដល់វាលវែងត្រែងដួលដុះ ផ្កាសត្រសុសផ្លេកភ្លឺថ្លា ដូចរូបសម្បុរពណ៌កនិដ្ឋា ដូចផ្កាត្រែងត្រស់ស្រណោះពេក។ មៀងមើលទឹកជ្រៅស្មៅត្រកៀត ចិត្តបងចង្អៀតរឹងវិវេគ ត្រកួនដូចខ្លួនបងឈប់ដេក ឈប់ដោយម្លប់មែកត្របែកព្រៃ។ យាប្លងដូចបងភ្លាត់ឃ្លាតឆ្ងាយ ព្រៃព្រួយមកអាយយូរឃ្លាតឃ្លៃ ស្រងេះស្រងូតរហូតវៃ ម៉្លេះសមប្អូនភ័យមមៃគិត។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
991 | 18 | រូបារូបិយារម្មណ៍ | null | null | 0 | រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយ ដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ ដែលរំលេចឱ្យដឹងអំពីជីវរូបារម្មណ៍ ឬ ឧបមានរូបារម្មណ៍។ ឧទាហរណ៍ ៖ - ជីវរូបារម្មណ៍ដែលក្លាយទៅជារូបារូបិយារម្មណ៍៖ (...) បុប្ផាមែនហើយ មនុស្សបេះកៀកកើយ ចិតស្តូនសន្ធំ ស្រាប់តែមច្ចុរាជ ហូរសាចសាយរំ- ពេចមកពីភ្នំ ហូរទាញមនុស្សទៅ។ (...) - ឧបមានរូបារម្មណ៍ដែលក្លាយទៅជារូបិយារម្មណ៍៖ (...) ក្ដិបប៉ិចលេចពីទងវា ខ្ចីចាស់ផលាស្រគាលហើយទុំទៀងហោង។ ក្សិណធ្លាក់ចុះចាកលែងទង ដូចកំណើតសត្វផង អន្ទោលអន្ទាក់ភពស្ថាន។ (...) | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
992 | 18 | លក្ខណៈជាតិ | national character | caractère national (m.) | 0 | លក្ខណៈអក្សរសិល្ប៍មួយប្រភេទដែលតាមរយៈនោះ អ្នកនិពន្ធលើកយកតម្លៃពិសេសរបស់ជាតិមកបង្ហាញក្នុងដំណើររឿងដែលទាក់ទងនឹងសីលធម៌ ជំនឿ ទំនៀមទម្លាប់ សាសនា និង អ្វីៗដែលជាអត្តសញ្ញាណជាតិ ដើម្បីបណ្ដុះគំនិតស្រឡាញ់ អភិរក្ស ការពារ អភិវឌ្ឍ អរិយធម៌របស់ជាតិ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
993 | 18 | លក្ខណៈប្រវត្តិសាស្ត្រ | historical character | caractère historique (m.) | 0 | លក្ខណៈអក្សរសិល្ប៍មួយប្រភេទដែលតាមរយៈនោះ អ្នកនិពន្ធលើកយកដំណើររឿងទាក់ទងនឹងសម័យកាលខ្លះ ព្រឹត្តិការណ៍ផ្សេងៗខ្លះដែលមានក្នុងប្រវត្តិសាស្រ្តមកបង្ហាញ។ ឧទាហរណ៍ ៖ - នៅក្នុងរឿងទុំទាវ តាមប្រវត្តិសាស្ត្រ រឿងនេះកើតនៅសម័យលង្វែក។ - នៅក្នុងរឿងភូមិតិរច្ឆាន តាមប្រវត្តិសាស្រ្ត រឿងនេះកើតនៅសម័យអាណានិគមបារាំង។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
994 | 18 | លក្ខណៈមនុស្ស | human character | caractère humain (m.) | 0 | លក្ខណៈអក្សរសិល្ប៍មួយប្រភេទដែលតាមរយៈនោះ អ្នកនិពន្ធលើកយកបញ្ហាមនុស្សមកចោទនិងដោះស្រាយនៅក្នុងដំណើររឿង ទោះបីអ្នកនិពន្ធលើកយកតួអង្គសត្វក្ដី ធម្មជាតិក្ដី តួអង្គអច្ឆរិយៈក្ដី ក៏តួអង្គទាំងនោះនៅតែជាតំណាងមនុស្សនៅក្នុងសង្គម។ ឧទាហរណ៍ ៖ តួអង្គក្នុងអក្សរសិល្ប៍ខ្មែរ -ទន្សាយ តំណាងមនុស្សមានបញ្ញា ស្រឡាញ់យុត្តិធម៌...។ -ខ្លា ក្រពើ តំណាងមនុស្សកាចសាហាវរមឹលគុណ...។ -ក្រុងរាពណ៍ តំណាងមនុស្សអាជ្ញានិយម ផ្ដាច់ការ អត្តនោម័តិ...។ -ហនុមាន តំណាងមនុស្សមានសមត្ថភាព ស្មោះត្រង់...។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
995 | 18 | លក្ខណៈវណ្ណៈ | cast character | caractère de classe sociale (m.) | 0 | លក្ខណៈអក្សរសិល្ប៍មួយប្រភេទដែលតាមរយៈនោះ អ្នកនិពន្ធលើកយកការតស៊ូវណ្ណៈ ការការពារឧត្តមគតិ ចរិត គោលបំណងនៃវណ្ណៈណាមួយមកបង្ហាញ។ ឧទាហរណ៍ ៖ នៅក្នុងរឿងធនញ្ជ័យ អ្នកនិពន្ធបង្ហាញពីបញ្ញាជនតំណាងវណ្ណៈថ្នាក់ក្រោមដែលប្រឆាំងនឹងវណ្ណៈថ្នាក់លើ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
996 | 18 | លក្ខណៈសង្គម | social character | caractère social (m.) | 0 | លក្ខណៈអក្សរសិល្ប៍មួយប្រភេទដែលតាមរយៈនោះអ្នកនិពន្ធលើកយកបញ្ហាសង្គមមនុស្សក្នុងសម័យកាលណាមួយមកបង្ហាញ ចោទនិងដោះស្រាយក្នុងដំណើររឿង។ ឧទាហរណ៍ ៖ នៅក្នុងរឿងទុំទាវបង្ហាញពីលក្ខណៈសង្គមដែលប្រកាន់ប្រពៃណី‹‹នំមិនធំជាងនាឡិ›› ...។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
997 | 18 | លក្ខណៈអក្សរសិល្ប៍ | literature character | caractère littéraire (m.) | 0 | បញ្ហាផ្សេងៗជាគ្រឿងសម្គាល់ចរិតលក្ខណៈទាំងឡាយដែលមាននៅក្នុងអក្សរសិល្ប៍ ដូចជា៖ លក្ខណៈមនុស្ស លក្ខណៈសង្គម លក្ខណៈប្រវត្តិសាស្រ្ត លក្ខណៈវណ្ណៈ លក្ខណៈជាតិ លក្ខណៈអន្តរជាតិ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
998 | 18 | លក្ខណៈអន្តរជាតិ | international character | caractère international | 0 | លក្ខណៈអក្សរសិល្ប៍មួយប្រភេទដែលតាមរយៈអ្នកនិពន្ធបង្ហាញពីតម្លៃសាកលនៃស្នាដៃនិពន្ធណាមួយ។ ឧទាហរណ៍ ៖ - នៅក្នុងរឿង Romeo and Juliet របស់អ្នកនិពន្ធ Shakespeare។ - នៅក្នុងរឿងរាមាយណៈ របស់អ្នកនិពន្ធវាល្មិកិ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
999 | 18 | លោកិយសច្ចៈ | null | null | 0 | ព្រឹត្តិការណ៍ ហេតុការណ៍ជាក់ស្ដែងមានក្នុងសង្គមមនុស្សដែលអ្នកនិពន្ធលើកយកមកបង្ហាញនៅក្នុងស្នាដៃ។ ឧទាហរណ៍ ៖ នៅក្នុងរឿងភូមិតិរច្ឆាន ព្រឹត្តិការណ៍បាតុកម្មរបស់ប្រជាជននៅថ្ងៃទី១៨ មេសា ឆ្នាំ ១៩២៥។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |
1,000 | 18 | ល្បើកកថា | fable | fable (f.) | 0 | ឧបទេសអក្សរសិល្ប៍មួយប្រភេទ ដែលកវី អ្នកនិពន្ធតាក់តែងជារឿងនិទានដោយលើកយកគុណវិបត្តិមនុស្សនៅក្នុងសង្គមមកធ្វើជាប្រធានរឿង។ តួអង្គនៅក្នុងល្បើកកថាភាគច្រើនជាតួអង្គសត្វ ដែលជានិមិត្តរូបឬគំរូមនុស្សប្រភេទណាមួយក្នុងសង្គម។ ល្បើកកថាឆ្លុះបញ្ចាំងពីជីវភាព ទំនៀមទម្លាប់ បែបបទរស់នៅរបស់មនុស្ស និង បង្ហាញពីយុទ្ធវិធីផ្សេងៗក្នុងការដោះស្រាយបញ្ហាជីវិត។ ឧទាហរណ៍ ៖ - ល្បើកជុចនិងត្រី របស់ហ្លួងវិសេសអក្ខរាដូង, - គតិលោក របស់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ។ | null | 1 | 2022-01-01 12:00:00 | 2022-01-01 12:00:00 |